|
|
ក្លឹបស្ករគ្រាប់ Everton កំពុងសម្លឹងមើលលទ្ធភាពនាំយកខ្សែបម្រើសញ្ជាតិហូឡង់ Gini Wijnaldum ស្របពេលដែលក្លឹបអ្នកមាន PSG ត្រៀមលក់គេចេញ ។ លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្លឹប Everton កំពុងសម្លឹងរកមើល ការពង្រឹងតំបន់បម្រើក្នុងក្រុមឡើងវិញ បន្ទាប់ពីទទួលបានរដូវកាលដ៏គួរឱ្យខកចិត្តបំផុតមួយ ដែលស្ទើតែត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ។
គួរបញ្ជាក់ថា Wijnaldum ត្រូវបានផ្ទេរទៅកាន់ក្លិបនៅរដ្ឋធានីប្រទេសបារាំង នៅក្នុងការផ្ទេរមួយដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីបានបដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយក្រុម Liverpool ប៉ុន្តែឥឡូវនេះ ខ្សែបម្រើវ័យ ៣១ ឆ្នាំ ទំនងជាអាចចាកចេញពីក្លិប PSG វិញ ក្រោយចំណាយពេលត្រឹមតែមួយរដូវកាល ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...